នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ជាអង្គភាពអនុវត្តគម្រោង ACSEP បានរៀបចំសិក្ខាសាលានៅសណ្ឋាគារក្លាស់ស៊ី ខេត្តបាត់ដំបង។
សិក្ខាសាលានេះមានគោលដៅផ្សព្វផ្សាយពីផលិតផលឥណទានរបស់គម្រោង ជូនដល់សហគមន៍កសិកម្មនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។