នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោង បានបន្តដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង ចុះពិនិត្យទីតាំងបន្ថែមចំនួន២ក្នុងខេត្តព្រះវិហារ ក្នុងក្របខណ្ឌបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី។
សកម្មភាពនេះបន្តតាមដានវឌ្ឍនភាព និងផលប៉ះពាល់ជាក់ស្តែងនៃការគាំទ្ររបស់គម្រោងចំពោះសហគមន៍កសិកម្មក្នុងខេត្ត។