នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោង បានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង ចុះពិនិត្យទីតាំងចំនួន៣ក្នុងខេត្តកំពង់ធំ និងទីតាំងមួយបន្ថែមទៀតក្នុងខេត្តព្រះវិហារ ក្នុងក្របខណ្ឌបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី។
ការចុះពិនិត្យនេះមានគោលដៅតាមដានវឌ្ឍនភាព និងលទ្ធផលនៃការគាំទ្ររបស់គម្រោងចំពោះសហគមន៍កសិកម្មតាមទីតាំងនីមួយៗ។