ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលមួយទៀត។
វគ្គនេះមានគោលដៅពង្រឹងសមត្ថភាពអ្នកចិញ្ចឹមមាន់ក្នុងស្រុក ក្នុងការអនុវត្តគោលការណ៍ចិញ្ចឹមសត្វល្អ (GAHP) ដើម្បីលើកកម្ពស់ផលិតភាព និងគុណភាពសុខភាពសត្វ។