នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃកសិកម្ម និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យទីតាំងចំនួន៣ក្នុងខេត្តត្បូងឃ្មុំ។
ការចុះជួបនេះមានគោលដៅតាមដានវឌ្ឍនភាព និងផលប៉ះពាល់នៃការគាំទ្ររបស់គម្រោងទៅដល់សហគមន៍កសិកម្មក្នុងខេត្ត។