ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារសមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ក្រោមអគ្គនាយកដ្ឋានសុខភាពសត្វ បានចុះត្រួតពិនិត្យ និងរៀបចំកក់ពូជមាន់ក្នុងស្រុក នៅខេត្តកំពង់ធំ។
ការចុះកម្មវិធីនេះជួយធានាបានប្រភពពូជមាន់ដែលមានគុណភាព សម្រាប់ចែកចាយដល់កសិករចិញ្ចឹមមាន់ក្នុងតំបន់គោលដៅ។