នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ជាអង្គភាពអនុវត្តគម្រោង ACSEP បានរៀបចំសិក្ខាសាលាមួយ ស្តីពីការណែនាំផលិតផលឥណទានរបស់គម្រោង ជូនរដ្ឋបាលខេត្តគោលដៅថ្មីៗ។
សិក្ខាសាលានេះមានគោលដៅជូនព័ត៌មានលម្អិតដល់មន្ត្រីរដ្ឋបាលថ្នាក់ខេត្ត អំពីលក្ខខណ្ឌ និងនីតិវិធីនៃការទទួលបានឥណទានក្រោមគម្រោង ដើម្បីជួយពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានដល់កសិករ និងសហគ្រាសកសិកម្មបន្ថែមទៀត។