នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារផ្នែកប្រព័ន្ធព័ត៌មានទីផ្សារ នៃគម្រោង ACSEP បានដឹកនាំ និងសម្របសម្រួលវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ ICT សម្រាប់ទីផ្សារផលិតផលកសិកម្មប្រកួតប្រជែង នៅខេត្តព្រះវិហារ។
វគ្គនេះមានគោលដៅជួយសហគមន៍កសិកម្ម និងមន្ត្រីកសិកម្មឃុំ ឱ្យស្គាល់ពីឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ដើម្បីប្រើប្រាស់ក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ខ្លួន។