ព័ត៌មាន · Workshop · សិក្ខាសាលា

ការរៀបចំបើកវគ្គ “ បង្ហាត់ និងបង្វឹកស្តីពីប្រព័ន្ធធានា ដោយមានការចូលរួម (PGS) ដល់សមាជិកសហគមន៍កសិកម្ម និងកសិករ“

ការរៀបចំបើកវគ្គ “ បង្ហាត់ និងបង្វឹកស្តីពីប្រព័ន្ធធានា ដោយមានការចូលរួម (PGS) ដល់សមាជិកសហគមន៍កសិកម្ម និងកសិករ“ 🖼 33 រូបភាព

ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ និងបន្តទៀតពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គម្រោង ACSEP បានរៀបចំបើកវគ្គបង្ហាត់ និងបង្វឹកស្តីពីប្រព័ន្ធធានាដោយមានការចូលរួម (PGS)។

វគ្គនេះមានគោលដៅផ្តល់ចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងដល់សមាជិកសហគមន៍កសិកម្ម និងកសិករ ដើម្បីធានាបានគុណភាព និងសុវត្ថិភាពនៃផលិតផលរបស់ខ្លួន។