ព័ត៌មាន · Field Visit · ចុះអង្កេត

ចុះចងក្រងវីឌីអូឯកសារដំណាំស្វាយចន្ទី (សកម្មភាពបាញ់ថ្នាំបំប៉នត្រួយស្វាយ) របស់សមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ

ចុះចងក្រងវីឌីអូឯកសារដំណាំស្វាយចន្ទី (សកម្មភាពបាញ់ថ្នាំបំប៉នត្រួយស្វាយ) របស់សមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ 🖼 18 រូបភាព

ថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម បានចុះថតចងក្រងជាឯកសារវីឌីអូ អំពីសកម្មភាពបាញ់ថ្នាំបំប៉នត្រួយផ្កាដំណាំស្វាយចន្ទី របស់សមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ។

ឯកសារវីឌីអូនេះមានគោលដៅផ្សព្វផ្សាយបច្ចេកទេសថែទាំដំណាំស្វាយចន្ទី ជូនកសិករ និងសហគមន៍កសិកម្មដទៃទៀត ដើម្បីជាមេរៀនអនុវត្តន៍។