ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ក្នុងនាមជាអង្គភាពទទួលបន្ទុកអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំវគ្គបណ្តុះបណ្តាលមួយសម្រាប់មន្ត្រីបង្គោលនៃស្ថាប័នហិរញ្ញវត្ថុដៃគូរបស់គម្រោង។
មាតិកាសំខាន់នៃវគ្គនេះផ្តោតលើវិធីសាស្ត្រហិរញ្ញប្បទានតាមខ្សែច្រវាក់តម្លៃកសិកម្ម (AVCL) ព្រមទាំងបច្ចេកទេសក្នុងការបំពេញទម្រង់សំណើសុវត្ថិភាពបរិស្ថាន និងសង្គម (ESMS) ដើម្បីឲ្យមន្ត្រីស្ថាប័នដៃគូអាចដំណើរការសំណើឥណទានបានត្រឹមត្រូវតាមស្តង់ដាររបស់គម្រោង។