ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលណែនាំដល់សមាជិកសហគមន៍កសិកម្មស្តីពីវិធានការអនាម័យ និងភូតគាមអនាម័យ និងលក្ខខណ្ឌនាំចូលសម្រាប់ការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន និងទីផ្សារពិភពលោក

វគ្គបណ្តុះបណ្តាលណែនាំដល់សមាជិកសហគមន៍កសិកម្មស្តីពីវិធានការអនាម័យ និងភូតគាមអនាម័យ និងលក្ខខណ្ឌនាំចូលសម្រាប់ការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន និងទីផ្សារពិភពលោក 🖼 24 រូបភាព

ក្នុងរយៈពេលពីរដំណាក់កាល គឺថ្ងៃទី៧ ដល់ថ្ងៃទី៩ និងថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គម្រោង ACSEP បានផ្តល់ការគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលណែនាំមួយសម្រាប់សមាជិកសហគមន៍កសិកម្ម។

មាតិកាបណ្តុះបណ្តាលផ្តោតលើវិធានការអនាម័យ និងភូតគាមអនាម័យ (SPS) ក៏ដូចជាលក្ខខណ្ឌតម្រូវក្នុងការនាំចូល ដែលចាំបាច់សម្រាប់ការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារពិភពលោកផ្សេងទៀត។