នៅថ្ងៃទី២១ និងទី២២ ខែតុលា ឆ្នាំ២០២៥ សមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ របស់គម្រោង ACSEP បានរៀបចំវគ្គសិក្ខាសាលានៅខេត្តកំពង់ចាម។
គោលដៅសំខាន់នៃសិក្ខាសាលានេះ គឺពង្រឹងសមត្ថភាពភ្នាក់ងារសុខភាពសត្វនៅតាមភូមិឲ្យអាចទប់ស្កាត់ និងគ្រប់គ្រងការផ្ទុះជំងឺគ្រុនផ្តាសាយបក្សី (មាន់) ប្រកបដោយប្រសិទ្ធភាព។