នាព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEP បានរៀបចំកម្មវិធីមួយក្រោមឈ្មោះ "វេទិកាការផ្គូផ្គងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ច"។
ក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញផលិតផលកសិកម្មរបស់សហគមន៍ដែលទទួលបានឥណទានពីគម្រោង ដើម្បីលើកទឹកចិត្តឲ្យស្ថាប័នហិរញ្ញវត្ថុ និងអ្នកជំនួញកសិកម្មបានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។