កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានចុះទៅតាមដានវឌ្ឍនភាពការអនុវត្តសកម្មភាពដែលទទួលថវិកាគាំទ្រពីមូលនិធិ JFPR (Japan Fund for Prosperous and Resilient)។
ក្នុងឱកាសនោះ ក្រុមការងារបានជួបសាកសួរផ្ទាល់ជាមួយអ្នកទទួលផលពីគម្រោង ដើម្បីស្តាប់មតិកែលម្អ និងវាយតម្លៃលើផលប៉ះពាល់ជាក់ស្តែងនៃសកម្មភាពគាំទ្រនានាដែលបានអនុវត្តរួច។