នៅថ្ងៃទី១៦ និងទី១៧ ខែតុលា ឆ្នាំ២០២៥ សមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ របស់គម្រោង ACSEP បានរៀបចំវគ្គសិក្ខាសាលានៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
មុខវិជ្ជាដដែលស្តីពីការគ្រប់គ្រងការផ្ទុះជំងឺគ្រុនផ្តាសាយបក្សី ត្រូវបានលើកយកមកបង្រៀនម្តងទៀត ដើម្បីពង្រឹងចំណេះដឹងជូនភ្នាក់ងារសុខភាពសត្វភូមិនៅខេត្តនេះ។