នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារប្រព័ន្ធព័ត៌មានទីផ្សាររបស់គម្រោង ACSEP បានដឹកនាំ និងសម្របសម្រួលវគ្គបណ្តុះបណ្តាលមួយ ដែលរៀបចំឡើងនៅសណ្ឋាគារភ្នំប្រុស ក្នុងខេត្តកំពង់ចាម។
មេរៀនស្តីពី "ការប្រើប្រាស់ ICT សម្រាប់ទីផ្សារផលិតផលកសិកម្មប្រកួតប្រជែង" ត្រូវបានផ្តល់ជូនដល់សមាជិកសហគមន៍កសិកម្ម និងមន្ត្រីកសិកម្មថ្នាក់ឃុំ។