កាលពីថ្ងៃទី១៧ និងទី១៨ ខែមីនា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោង ACSEP រួមជាមួយក្រុមទីប្រឹក្សាអនុវត្តគម្រោង បានចុះទស្សនកិច្ចទីតាំង ដើម្បីតាមដានវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ចាប់តាំងពីការចាប់ផ្តើមដំបូង។
ការចុះត្រួតពិនិត្យនេះ ជួយឱ្យក្រុមការងារអាចកំណត់បញ្ហា និងឧបសគ្គជាក់ស្តែងនៅទីតាំងសាងសង់ ដើម្បីរួមគ្នារកដំណោះស្រាយទាន់ពេលវេលា និងធានាគុណភាពការងារឱ្យស្របតាមកាលវិភាគគម្រោង។