នាព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោង ACSEP បានរៀបចំកិច្ចប្រជុំមួយទៀត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម និងជានាយកគម្រោង។
លើកនេះ កិច្ចប្រជុំផ្តោតលើការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់គម្រោង (AWPB) សម្រាប់ឆ្នាំ២០២៦ ជាមុនសិន មុននឹងឈានទៅដល់ការត្រួតពិនិត្យអនុវត្តន៍ជាក់ស្តែង។