ព័ត៌មាន · Workshop · សិក្ខាសាលា

រៀបចំបណ្ដុះបណ្ដាលស្ដីពី "ការរៀបចំសំណើអាជីវកម្ម" ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហ៊ប៊ុន្នី ខេត្តក្រចេះ

រៀបចំបណ្ដុះបណ្ដាលស្ដីពី "ការរៀបចំសំណើអាជីវកម្ម" ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហ៊ប៊ុន្នី ខេត្តក្រចេះ 🖼 15 រូបភាព

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពទទួលបន្ទុកអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីអំពីវិធីរៀបចំសំណើអាជីវកម្ម នៅសណ្ឋាគារហ៊ប៊ុន្នី ខេត្តក្រចេះ។

វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់ ដែល ន.ប.ធ. បានរៀបចំនៅតាមខេត្តផ្សេងៗ ដើម្បីលើកកម្ពស់សមត្ថភាពរបស់សហគមន៍កសិកម្ម និងសហគ្រិនក្នុងស្រុក ក្នុងការចងក្រងសំណើអាជីវកម្មប្រកបដោយគុណភាព។